ការរចនាសាច់ខ្នងគ្រើមឆ្នូត
បច្ចេកវិទ្យាឡូយ ប្លែកតែមួយគត់
ការរចនាសាច់ខ្នង ប្លែកពិសេសតែមួយគត់ មានអារម្មណ៍ដឹងពេលប៉ះ ជាមួយបច្ចេកវិទ្យាឈានមុខ។
ការរចនាសាច់ខ្នង ប្លែកពិសេសតែមួយគត់ មានអារម្មណ៍ដឹងពេលប៉ះ ជាមួយបច្ចេកវិទ្យាឈានមុខ។
អ្នកណានិយាយថាទូរសព្ទស្តើងស្រាលមិនអាចមានថាមពលធំបាន? ការរចនាប្លែកគេតែមួយគត់របស់ POVA ធ្វើឱ្យទូរសព្ទមានថ្មធំនិ ងអេក្រង់កាន់តែស្តើង ហើយស្រាលជាងមុន។
ពណ៌មុតច្បាស់ និងសាច់ខ្នងឡូយ គឺជាគូនឹងគ្នាល្អឥតខ្ចោះ។
* មានពណ៌ទឹកប្រាក់តំបន់ប៉ូល / ខ្មៅទាក់ចិត្ត។
ហើយអ្នកនឹងឃើញកាមេរ៉ាខាងក្រោយចាំងផ្លេកដូចគ្រាប់ពេជ្រដ៏អស្ចារ្យនៅក្នុងស្រោមខាងក្រោយ
អេក្រង់កាន់តែធំ បទពិសោធន៍កាន់តែប្រសើរ។ អេក្រង់ទំហំ 6.9 អ៊ីញផ្តល់ឱ្យអ្នកនូវទិដ្ឋភាពធំទូលាយកាន់តែខ្លាំងនៅពេលលេងជាមួយគ្នា។
ម៉េចក៏ការលេងហ្គេមកំពុងតែសប្បាយអាចត្រូវបានរំខានដោយការអស់ថ្ម?
POVA2 មានថាមពលថ្មយក្ស 7000 mAh ជាមួយនឹងដំណោះស្រាយសន្សំសំចៃថាមពលខ្លាំងដែលផ្តល់ដោយ Battery Lab ដូច្នេះអ្នកអាចលេងបានគ្រប់ពេលវេលាហើយមិនដែលព្រួយបារម្ភអំពីការអស់ថ្មទៀតឡើយ។
អេក្រង់ 1080P FHD ផ្តល់គុណភាពរូបភាពត្រជាក់ភ្នែក ហើយល្បឿនប៉ះបញ្ជា 180 Hz ធ្វើឲ្យអេក្រង់ឆ្លើយតបកាន់តែរហ័ស ដូចនេះអ្នកអាចលេងហ្គេមមុនគេ។
POVA2 បានបំពាក់មកជាមួយនឹងបន្ទះឈីប G85 ជាមួយប្រព័ន្ធ turbo v 2.0 ដែលនឹងផ្តល់ឱ្យអ្នកនូវបទពិសោធន៍ប្រតិបត្តិការរលូន មានស្ថេរភាពជាងមុន ដោយអ្វីៗគ្រប់យ៉ាងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក!
និយាយលាហើយ ចំពោះការគ្មានអង្គចងចាំ និងការរង់ចាំ ឬរំខានដែលមិនចាំបាច់
ស្រម៉ៃមើល តើអ្នកអាចផ្ទុកបានប៉ុន្មានក្នុង ROM 128GB?
រូបភាព 30,000 / តន្ត្រី 23,000 / ហ្គេម 300 / វីដេអូ 200
ក្រៅពីនេះ, RAM ល្បឿនលឿនទំហំ 6GB អនុញ្ញាតឲ្យការធ្វើកិច្ចការច្រើនក្នុងពេលតែមួយ និងការលេងហ្គេមកាន់តែររលូន។
កុំបារម្ភអំពីការផ្ទុកលើសឯកសារ ឬភាពយឺតយ៉ាវណាមួយ។
មិនសូវព្រួយបារម្ភពីការជិតអស់ថ្ម ដោយសារ POVA 2 គាំទ្រដល់ការសាកល្បឿនលឿន 18W IC ទ្វេ! សាកថ្មតែរយៈពេល 10 នាទី អាចហៅទូរសព្ទបាន 2.4 ម៉ោង ឬចាក់ចម្រៀងបាន 20 ម៉ោង។ ប្រសិទ្ធភាពនៃការសាកបានកើនឡើង 20% បើប្រៀបធៀបជាមួយការសាកថ្មល្បឿនលឿន 18W IC ទោល។ សាកថ្មតាមវិធីលឿនជាងមុន។
ការលេងហ្គេមកាន់តែមានថាមពល និងបត់បែនជាមួយនឹងបច្ចេកវិទ្យា ET (evolving tech) game Engine
ជាមួយនឹង ET Game Engine ដែលរចនាឡើងជាពិសេសសម្រាប់ដំណើរការខ្លាំងៗ អ្នកប្រើប្រាស់អាចទទួលបានលើសពីបទពិសោធន៍លេងហ្គេមជាមធ្យមរបស់ពួកគេនៅពេលដែលម៉ាស៊ីនបើកអត្រាក្រាហ្វិកខ្ពស់ ហើយកែតម្រូវការត្រួតពិនិត្យឌីណាមិច។
ជាមួយនឹងការបង្កើនល្បឿនលេងហ្គេម គ្មានការផ្ញើសារ និងបទពិសោធន៍លេងហ្គេមបែបអាជីពពិតៗ, ទូរសព្ទ POVA ទាំងអស់នេះបានធ្វើឡើងសម្រាប់បទពិសោធលេងដ៏អស្ចារ្យបំផុត បន្ថែមលើនេះ ហ្គេមក៏ផ្លាស់ប្តូរសម្លេងរបស់វាជាមួយនឹងគំរូសម្លេងជាច្រើនដែលអាចអោយអ្នកផ្លាស់ប្តូររវាងសម្លេងផ្សេងៗគ្នាដោយសេរីដើម្បីបង្កើតអោយមានឥទ្ធិពលលេងហ្គេមកាន់តែចាប់អារម្មណ៍ថែមទៀត
បង្កើតផ្លេតហ្វមលេងហ្គេមតាម LAN ដើម្បីលេងប្រឆាំងនឹងគូប្រជែងនៅក្នុងបន្ទប់ដែលបានបង្កើត។ បង្កើតហ្គេម emulators បែបវាយប្រហារដើម្បីលេងហ្គេមវាយប្រហារនៅលើទូរសព្ទដៃ។ បន្ថែមពីលើនេះទៀត ផ្តល់ផ្លូវទៅកាន់ធនធានត្រៀមរួចជាស្រេចដើម្បីលេងហ្គេមលើ LAN។ កុំស្ទាក់ស្ទើរ ចូលប្រយុទ្ធជាមួយគ្នាមក!
កាមេរ៉ាខាងក្រោយបួនគ្រាប់ច្បាស់ល្អ 48M ដោយកែលម្អគុណភាពរូបភាពគ្រប់ប្លង់ថត ហើយ បង្កើនភាពចាប់រូបឲ្យមានចំនុចចុចៗតិចជាងមុន ហើយរូបភាពច្បាស់ជាងមុន
Super AI ចុចតែមួយដងធ្វើឱ្យប្លង់រាត្រីច្បាស់ជាងមុន ពណ៌ឌីណាមិចជាងមុន។ បូករួមទាំងក្បួនដោះស្រាយពហុមុខងារឆ្លាតវៃ ធ្វើឲ្យការថតពេលយប់ ស្រស់ស្អាតរស់រវើក។ រាត្រីរបស់អ្នកភ្លឺជាងមុនជាមួយម៉ូដរាត្រីងងឹត។
សូមរីករាយជាមួយពិភពលោកក្រោម 2K បង្កើតការថតគុណភាពបង្ហាញខ្ពស់បែបច្នៃប្រឌិតគួរឱ្យចាប់អារម្មណ៍ផ្ទាល់ខ្លួន និងមានជំនាញវិជ្ជាជីវៈខ្ពស់របស់អ្នក ហើយកត់ត្រានូវអ្វីដែលស្ថិតស្ថេរក្នុងស្ថានភាពប្រែប្រួលថេរ។ ចន្លោះពេលអាចត្រូវបានកែតម្រូវដោយស្វ័យប្រវត្តិយោងទៅតាមពេលវេលាដែលអ្នកចង់ថត។
រូបថតនីមួយៗគឺជាសក្ខីភាពនៃពេលវេលាដ៏ស្រស់ស្អាតជាមួយនឹងអាល់ប៊ុមខ្សែភាពយន្តអ្នកអាចធ្វើឱ្យរូបភាពរបស់អ្នកក្លាយជាខ្សែភាពយន្តដែលទាក់ទាញភ្នែក
តើមានឯកសាររូបថតដែលបង្វិលទិសដៅភ្លាមៗមួយចំនួនមែនទេ...ដែលធ្វើឱ្យអ្នកពិបាកអាន? ជាមួយកម្មវិធីគ្រប់គ្រងការបង្វិលឯកសារដោយស្វ័យប្រវត្តិ ឯកសារទាំងនេះត្រូវបានកែតម្រូវដោយស្វ័យប្រវត្តិ។ ឥឡូវការអានកាន់តែរលូន។
មិនបាច់ព្រួយបារម្ភទៀតទេអំពីភ្នែកអ្នកផ្សេងលើឯកជនភាពរបស់អ្នក។ Peek Proof អាចការពារឯកជនភាពអេក្រង់ទូរសព្ទរបស់អ្នកពីភ្នែកដែលលួចសំឡឹងមើល
Vauly 2.0 នឹងលាក់កម្មវិធី និងវិចិត្រសាលរបស់អ្នកពីភ្នែកដែលលួចមើល ហើយឯកជនភាពរបស់អ្នកនឹងត្រូវបានការពារយ៉ាងតឹងរ៉ឹង
គេនិយាយថាការផ្ទេរទិន្នន័យយ៉ាងច្រើនទៅទូរស័ព្ទថ្មីគឺជាកិច្ចការដែលគួរឱ្យធុញទ្រាន់។ ឥឡូវនេះ ត្រូវបានផ្លាស់ប្តូរហើយ ព្រោះថាអ្នកអាចក្លូនទូរសព្ទចាស់របស់អ្នកដោយចុចតែមួយដងប៉ុណ្ណោះ។
ជាមួយ NFC រាល់ប្រតិបត្តិការរបស់អ្នកអាចមានភាពងាយស្រួលដោយសារវាដូចជាស្មាតកាត ហើយគាំទ្រ Google Pay និងផ្ទេរទិន្នន័យបាន។ លឿនជាង និងសុវត្ថិភាពជាង។